កូនបង្កើតសម្លាប់ឪពុករបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ

ខេត្តកំពង់ធំ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីបានសម្លាប់ឪពុកបង្កើតរបស់ខ្លួន។

ហេតុការបានកើតឡើង វេលាម៉ោង ៦ល្ងាច
ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច អូរដងដឹង ក្រុមហ៊ុនCRCK1 ស្ថិតភូមិស្រែវាលខាងកេីត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះថា
ករណីឃាតកម្ម បង្កឡើងដោយជនសង្ស័យ ឈ្មោះ គង់ ឈី ភេទប្រុស អាយុ៣០ឆ្នាំ ដោយបានកាប់ទៅលេីជនរងគ្រោះ ដែលត្រូវជាឪពុកបង្កេីតរបស់ខ្លួននឹង ត្រសេះ ចំក្បាល បណ្ដាលអោយស្លាប់ភ្លាមៗតែម្ដង។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមាន ឈ្មោះ សឹង គង់ អាយុ៦២ឆ្នាំ។ បើតាមសមត្ថកិច្ច ករណីឃាតកម្មនេះ មូលហេតុ ដោយសារជនសង្ស័យខឹងឪពុករបស់ខ្លួន (ជនសង្ស័យប្រេីប្រាស់គ្រឿងញៀន)។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសណ្ដាន់៕

អត្ថបទទាក់ទង

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់កម្លាំងនគរបាល សហការជាមួយអាជ្ញាធរ ចុះសំអាតអនាម័យបរិស្ថានតាមទីសាធារណៈ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
លោកយឹម សំណាងអភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ លើបញ្ហា " គ្រឿងញៀន ចរាចរណ៍ និងក្មេងទំនើង "
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក នួន ស៊ីណា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានចុះមកពិនិត្យការសិក្សារបស់សិស្ស
នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនអ្នកលែងសំាម៉ូរ៉ៃ ចំនួន២នាក់បញ្ជូនទៅតុលាការ ក្រោយកាប់យុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់
យុវជនជាង១០០០នាក់ មកពីគ្រួសារក្រីក្រ ក្នុងខេត្តកណ្ដាល ទទួលបានឱកាសចាប់យកជំនាញសម្រាប់លើកកម្ពស់ជីវភាពគ្រួសារតាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល
+