អនុវត្តតាមគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ នគរបាលស្រុកលើកដែក ឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា

អនុវត្តតាមគោលការណ៍ណែនាំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែមីនាឆ្នាំ២០២៥នេះ កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានអនុវត្តវិធានការលើរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដោយឃាត់ខ្លួនតៃកុងរថយន្តយកមកអប់រំធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ចរាចរណ៍ផ្លូវគោកជាពិសេសការមិនស្តាប់ការបញ្ជារបស់កម្លាំងនគរបាលចរាចរណ៍តាមគោលដៅ។ 

ឯកឧត្តមបណ្ឌិត ទូច សុឃ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់កម្លាំងនគរបាលចរាចរណ៍ទាំងក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តព្រៃវែងបន្តសកម្មភាពរឹតបន្តឹងការអនុវត្តច្បាប់ដោយផ្ដោតលើមុខសញ្ញាក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ទន្ទឹមនឹងមុខសញ្ញាល្មើសច្បាប់ទូទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងក៏ជាការឆ្លើយតបមតិយោបល់សំណូមពរប្រជាពលរដ្ឋដែលសង្កេតឃើញនូវករណីរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ជាបន្តបន្ទាប់បានបើកវ៉ាជែងបង្កគ្រោះថ្នាក់ និងក្ដីព្រួយបារម្ភជារៀងរាល់ថ្ងៃ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ 

ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានរំលឹកថា តបតាមគោលការណ៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត អគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់វិធានការមួយចំនួនបន្ថែមទៀត ក្នុងនោះមានជាអាទិ៍ការបំពាក់កាមេរ៉ាបង្កប់ដើម្បីថតសកម្មភាពរថយន្តដឹកអ្នកដំណើរ និងក៏ដូចជាមធ្យោបាយធ្វើដំណើរផ្សេងៗទៀតដែលល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជាពិសេសការបើកបរលើសល្បឿនកំណត់។ 

សូមបញ្ជាក់ថាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចំណារឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់វិធានការមួយចំនួន លើករណីរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម បន្ទាប់ពីក្រុមការងារបានប្រមូលព័ត៌មានពីសាធារណជន ទាំងអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលសម្ដែងក្ដីព្រួយបារម្ភចំពោះសកម្មភាពបើកបរ វ៉ាជែង មិនគោរពសិទ្ធអាទិភាព ហើយដែលជារឿយៗបង្កគ្រោះថ្នាក់។ 

ចំណាត់ការនេះ ក៏ជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ ចំពោះការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ មកពីប្រទេសវៀតណាមភ្ញៀវទេសចរណ៍កម្ពុជាទៅវៀតណាម និងភ្ញៀវអន្តរជាតិដែលធ្វើដំណើរទៅមក តាមមធ្យោបាយរថយន្តក្រុងភ្នំពេញវៀតណាមនេះដែរ។ 

ប្រភព៖ មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

អត្ថបទទាក់ទង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានលើកឡើងថា.....
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ថ្លែងជុំវិញរឿងលូ១កង់ 40$ និងរឿងបណ្ឌិតសុខ ទូច
ករណីលួចគ្រប់គ្រងគណនី facebook ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារតាមរយៈ facebook messenger ទៅសាច់ញាតិ ឬអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដើម្បីធ្វើការឆបោកខ្ចីប្រាក់
ករណីលួចគ្រប់គ្រងគណនី facebook ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារតាមរយៈ facebook messenger ទៅសាច់ញាតិ ឬអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដើម្បីធ្វើការឆបោកខ្ចីប្រាក់
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក្នុងពិធីបុណ្យឆ្លង កាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ ឆាប់ៗខាងមុខ
« ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » របស់ ចៅ ណន សុខហេង ខេត្តក្រចេះ បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ …
+