លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥  បានអញ្ជើញដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ នៅស្រុកថ្មពួក។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  លោកជំទាវឧកញ្ញាអគ្គមហាឧបាសិកាសិរីករុណាបុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, លោកជំទាវ ញ៉ែម សាខន ស ខេង, លោកជំទាវ កែ សួនសុភី, ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង មន្ទីរ ស្ថាប័នពាក់ពន្ធ័ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋ ជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ពង្រាយកងកម្លាំងនគរបាលជាច្រើននាក់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីយាមកាមយ៉ាងតឹងរឹង ដោយការទទួលខុសត្រូវ ដើម្បីធានាឲ្យនូវសន្តិសុខ សុវត្ថិភាព មួយរយភាគរយជូនថ្នាក់ដឹកនាំ។ ទន្ទឹមគ្នាកម្លាំងនគរបាលចរាចរណ៍ក៏ត្រូវបានពង្រឹងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះដល់ដំណើរការប្រារព្ធពិធីឡើយ៕

ប្រភព : ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

អត្ថបទទាក់ទង

ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ភ្នំខ្មោច ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់ របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានលើកឡើងថា.....
អនុវត្តតាមគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ នគរបាលស្រុកលើកដែក ឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ថ្លែងជុំវិញរឿងលូ១កង់ 40$ និងរឿងបណ្ឌិតសុខ ទូច
ករណីលួចគ្រប់គ្រងគណនី facebook ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារតាមរយៈ facebook messenger ទៅសាច់ញាតិ ឬអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដើម្បីធ្វើការឆបោកខ្ចីប្រាក់
ករណីលួចគ្រប់គ្រងគណនី facebook ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារតាមរយៈ facebook messenger ទៅសាច់ញាតិ ឬអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដើម្បីធ្វើការឆបោកខ្ចីប្រាក់
+