លោកស្រី ស៊ូជី អតីតមេដឹកនាំមីយ៉ាន់ម៉ា ត្រូវផ្ទេរចេញពីពន្ធនាគារ ទៅឃុំខ្លួនក្នុងផ្ទះ

(ណៃពិដោ)៖ អតីតមេដឹកនាំមីយ៉ាន់ម៉ា និងជាជ័យលាភពានរង្វាន់ណូបែលសន្តិភាព លោកស្រី អោងសាន ស៊ូជី ត្រូវបានផ្ទេរចេញពីពន្ធនាគារ ទៅឃុំខ្លួននៅក្នុងផ្ទះ វិញ ចំពោះមុខការអំពាវនាវម្ដងហើយម្ដងទៀតឱ្យរបបសឹកមីយ៉ាន់ម៉ាដោះលែងលោកស្រីឱ្យមានសេរីភាព។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យម្នាក់របស់ របបសឹក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤។

លោក Zaw Min Tun នៅក្នុងការអត្ថាធិប្បាយមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាចំនួន បានគូសបញ្ជាក់ដូច្នេះថា «ដោយសារតែអាកាសធាតុឡើង កម្ដៅខ្លាំងពេក មិនមែនមានតែលោកស្រី ស៊ូជីទេ ដែលទទួលបានការអនុគ្រោះជាពិសេស ពោលគឺអ្នកទោសមានវ័យចំណាស់ផ្សេងទៀត ក៏ទទួលបានការអនុគ្រោះ នេះដែរ ហើយយើងកំពុងព្យាយាមដើម្បីការពារពួកគេពីជំងឺដាច់សសៃឈាម»

គួរបញ្ជាក់ថា លោកស្រី ស៊ូជី មានអាយុ ៧៨ឆ្នាំ ត្រូវបានអាជ្ញាធររបបសឹកមីយ៉ាម៉ា ឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលរបស់លោកស្រី កាលពី ឆ្នាំ២០២១។ លោកស្រី ស៊ូជី កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារ ២៧ឆ្នាំ ក្រោមបទចោទពីការប្រព្រឹត្តបទល្មើសជាច្រើនរាប់ចាប់ពីទោសក្បត់ជាតិ និងស៊ីសំណូក រហូតដល់ការបំពានច្បាប់ទូរគមនាគមន៍។ ប៉ុន្តែលោកស្រីបានច្រានចោលការចោទប្រកាន់ទាំងនេះ៕

ប្រភព : Fresh News


 

អត្ថបទទាក់ទង

ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ភ្នំខ្មោច ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភានៃប្រទេសអេមីរ៉ាត អារ៉ាប់រួម
លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង
ប្រទេសជប៉ុន តួលេខអ្នកស្លាប់កើនដល់៣០នាក់ ក្រោយគ្រោះរញ្ជួយដី
លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម នៅខែកញ្ញា
ប៉ាគីស្ថានសង្រ្គោះដោយជោគជ័យមនុស្ស៨នាក់ដែលជាប់គាំងក្នុងទូខ្សែកាបដឹកអ្នកដំណើរឆ្លងកាត់ភ្នំ
មហាសេដ្ឋី និងអតិតនាយកដរដ្ឋមន្ត្រីអាមេរិក លោកដូណាល់ ត្រាំភ្លក់ស្គាល់រសជាតិជាប់ពន្ធនាគារ(២០នាទី)
+