អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានទៅបង្ហាញខ្លួននៅពន្ធនាគារ Fulton Countyក្នុងរដ្ឋចរចា កាលពីយប់ថ្ងៃព្រហស្បតិ៍ទី ២៤សីហា នៅបន្ទាប់ពីចុងចោទដែលជាមនុស្សជំនិតរបស់លោកចំនួន ១០នាក់ផ្សេងទៀតបានចូលខ្លួនជាបន្តបន្ទាប់ទៅតាមការកោះហៅរបស់រដ្ឋអាជ្ញា។ លោកដូណាល់ ត្រាំ និងមនុស្ស១៨នាក់ ត្រូវរដ្ឋអាជ្ញាក្នុងរដ្ឋចរចាចោទប្រកាន់ប្រព្រឹត្តអំពើទុច្ចរិត ឧក្រិដ្ឋកម្មជាក្រុម ដើម្បីធ្វើវិទ្ធង្សនា កែប្រែលទ្ធផលឆ្នោតនៅរដ្ឋចរចាដែលជារដ្ឋគន្លឹះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០២០។