យោងតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នាថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជប៉ុនបានឱ្យដឹងថា
តួលេខអ្នកបាត់បង់ជីវិតបានបន្តកើនដល់ ៣០នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីមួយថ្ងៃមុន។
អគារជាច្រើនបានដួលរលំ បូករួមជាមួយអគ្គិភ័យដែលបង្កឡើងក្រោយគ្រោះរញ្ជួយដី ខេត្ត Ishikawa ដែលទទួលរងគ្រោះខ្លាំងក្លាជាងគេ បានមើលឃើញ
មនុស្សស្លាប់កើនដល់យ៉ាងហោច៣០នាក់។
ទន្ទឹមគ្នានេះ ក៏មានសេចក្តីរាយការណ៍ពីការខូចខាតឬរលំអគារ
ព្រមទាំងមនុស្សរងរបួស និងអ្នកជាប់ក្រោមគំនរបាក់បែក នៅតាមខេត្តដទៃទៀតផងដែរ ដូចជា Niigata, Toyama, Fukui និង Gifu។
នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានប្រាប់ថា រដ្ឋាភិបាលបានចាត់កងកម្លាំងស្វ័យការពារ ទៅកាន់កន្លែងរងការប៉ះពាល់ ហើយនឹងបន្តផ្តល់ជំនួយបន្ថែមទៀត។