ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម នៅខែក្រោយនេះ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីកំពូលៗ នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ លើបញ្ហាជាច្រើន រាប់ចាប់ពីបច្ចេកវិទ្យា និងសេដ្ឋកិច្ច រហូតដល់ស្ថិរភាពក្នុងតំបន់ ព្រមទាំងការប្រែប្រួលអាកាសធាតុ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនងកាន់តែជិតសិ្នទ្ធជាមួយទីក្រុងហាណូយ ទប់ទល់ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣។