នៅក្រោយប្រតិបត្តិសង្រ្គោះយ៉ាងស្វិតស្វាញអស់ជាច្រើនម៉ោង កងកុម្ម៉ង់ដូរប៉ាគីស្ថានបានសង្រ្គោះមនុស្ស៨នាក់ ដែលជាប់គាំងក្នុងទូខ្សែកាប ដឹកអ្នកដំណើឆ្លងកាត់ភ្នំ។ សិស្សសាលា៦នាក់ ស្ថិតក្នុងចំណោមមនុស្សដែលទាហានប៉ាគីស្ថានបានសង្រ្គោះ នៅយប់ថ្ងៃអង្គារទី ២២ សីហា។ នៅក្នុងសារនៅលើបណ្តាញសង្គមX នាយករដ្ឋមន្រ្តីស្តីទីប៉ាគីស្ថាន លោកអាន់វារ អុល ហាក កាការ សរសេរសរសើរ ការងាររបស់ក្រុមជួយសង្រ្គោះ ដែលលោកចាត់ទុកជាវីរជនរបស់ប្រទេសជាតិ។