រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសឲ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»

រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសឲ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»

អត្ថបទដោយ៖ សាន គឹមសាង | 152 | ព្រហស្បតិ៍, 24 សីហា 2023 17:13 ល្ងាច | ព័ត៌មានជាតិ
ចែករំលែក

រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសឲ្យអនុវត្ត យុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ជាផ្លូវការហើយ។

ការប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ដ្របញ្ចកោំនេះ បន្ទាបើពីក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជា បាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង៤ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលធ្វើឲ្យកម្ពុជាផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យអនុវត្តស្របតាមអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ» និងបន្តផ្តោតជាសំខាន់លើរបៀបវារៈ ធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

ប្រភេទអត្ថបទ៖ ព័ត៌មានជាតិ