នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនអ្នកលែងសំាម៉ូរ៉ៃ ចំនួន២នាក់បញ្ជូនទៅតុលាការ ក្រោយកាប់យុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់

បន្ទាយមានជ័យ: អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការ ដល់កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹង ការទប់ស្កាត់ បង្កា បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរ:សេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព វាយកាប់ចាក់គ្នាកាលពីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំនុចផ្លូវបេតុងមួយកន្លែង ក្បែរវត្តស្រះត្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត កន្លងទៅ។

ជាលទ្ធផលក្រោយស្រាវជ្រាវអស់ជាច្រើនថ្ងៃ នគរបាលយើងបានឃាត់ខ្លួនជនសង្ស័យអ្នកលែងដាវសាំម៉ូរ៉ៃ ជំនាញខាងកាប់មិនរើសមុខ បានចំនួន២នាក់ រួមមាន១-ឈ្មោះ ខ្ចៅ ប៊ុនលី និងទី២ឈ្មោះ ម៉ៅ រ៉ាម៉ុន ជនសង្ស័យទាំង២នាក់ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ ជនរងគ្រោះឈ្មោះ ឆេង លី សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

រឿងហេតុកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ល្ងាច មានក្មេងស្ទាវពីរក្រុមគឺ ក្រុមជនរងគ្រោះ និងក្រុមជនសង្ស័យ បានជិះម៉ូតូជួបគ្នា នៅម្តុំKTV Fplus ក្រុងប៉ោយប៉ែត ហើយពួកគេគឺជាគូរជម្លោះធ្លាប់មានវិវាទជាមួយគ្នាកន្លងមក។ ក្រុមជនសង្ស័យមានគ្នា៧នាក់ ម៉ូតូ៣គ្រឿង បានកើតចិត្តចង់សងសឹក ក៏នាំគ្នាជិះម៉ូតូតាមជនរងគ្រោះ និងបានចូលការដ្ឋានសាងសង់មួយកន្លែង យកកាំបិត ដំបងទីប ដំជ្រុង បានតាមវៃជនរងគ្រោះបណ្តាលឲ្យរបួស ក្បាល,ដៃ និងខ្លួនប្រាណ ហើយខ្លួនបានសន្លប់មិនដឹងខ្លួន ឯគ្នាខ្លួនម្នាក់ទៀត ឈ្មោះថុង វិសាល បានដួលឆ្ងាយ មិនរងបួសអ្វីទេ ជនរងគ្រោះខ្លះរត់រួចខ្លួន ខ្លះរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ជុំវិញករណីនេះកម្លាំងជំនាញ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ អ្វីការស្រាវជ្រាវកកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់បំផុត និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមមាន ជនសង្ស័យ ខណៈ ខ្ចៅ ប៊ុនលី និងទី២ឈ្មោះ ម៉ៅរ៉ាម៉ុន យកមកសួនាំតែម្តង កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤។

នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤នេះ ក្រោយសួនាំ ជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕

ប្រភព : ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

អត្ថបទទាក់ទង

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
កូនបង្កើតសម្លាប់ឪពុករបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់កម្លាំងនគរបាល សហការជាមួយអាជ្ញាធរ ចុះសំអាតអនាម័យបរិស្ថានតាមទីសាធារណៈ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
លោកយឹម សំណាងអភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ លើបញ្ហា " គ្រឿងញៀន ចរាចរណ៍ និងក្មេងទំនើង "
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក នួន ស៊ីណា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានចុះមកពិនិត្យការសិក្សារបស់សិស្ស
យុវជនជាង១០០០នាក់ មកពីគ្រួសារក្រីក្រ ក្នុងខេត្តកណ្ដាល ទទួលបានឱកាសចាប់យកជំនាញសម្រាប់លើកកម្ពស់ជីវភាពគ្រួសារតាមរយៈការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល
+