តារាTikTok.ដ៏ល្បីឈ្មោះម្នាក់ ឈ្មោះ លោក​ប៉ាហ្វីដូ​ (PaFiDo) បើករថយន្តបុកម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់

រាជធានី​ភ្នំពេញ​ ÷ នៅវេលា​ម៉ោង​១​ រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៣ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ មានគ្រឡថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយតារាTikTok.ដ៏ល្បីឈ្មោះម្នាក់ ឈ្មោះ លោក​ប៉ាហ្វីដូ​ (PaFiDo)ជាបរទេស តែចេះនិយាយខ្មែរយ៉ាងស្ទាត់ជំនាញនោះ បានបេីក​រថយន្ដ​ស៊េរី​ទំនើប​ ម៉ាក់ Lamborghini ពាក់​ស្លាក​លេខ​ កម្ពុជា​ F.R.999 បេីក​បុក​ម៉ូតូ​ HONDA Dream ពាក់​ស្លាក​លេខ​ សៀមរាប​ 1V-9127 បណ្ដាលឲ្យ​បុរសជាម្ចាស់​ម៉ូតូ​បោក​ក្បាល​ស្លាប់​នៅ​តាម​បណ្ដាលឲ្យ​សហព័ន្ធ​រុស្ស៊ី​ រួច​បេីក​រត់​គេច​ខ្លួន​ដល់​ផ្លូវ​ឌួង​ងៀប​ ហេីយ​ទុក​រថយន្ដ​ចោល​ឡេីង​ទៅ​រថយន្ដ​ BMW ពាក់​ស្លាក​លេខ​ កម្ពុជា​ Mr.TOMI មួយគ្រឿង​ទៀត​ដើម្បី​រត់​គេច​ខ្លួន​បន្ថែម​ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ បញ្ជូន​ទៅ​អធិកា​ខណ្ឌ​ពោធិ៍​សែនជ័យ​ដេីម្បី​ធ្វើ​ការសួរនាំ​និង​បន្ត​តាម​នីតិវិធី​ច្បាប់​។ ហេតុការណ៍​នេះស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​កាកាប​ទី១ ខណ្ឌពោធិ៍​សែនជ័យ​ ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ដ​ និង​ម៉ូតូរក្សាទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។​ រីឯ​សព​ជន​រងគ្រោះ​ប្រគល់​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

អត្ថបទទាក់ទង

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
កូនបង្កើតសម្លាប់ឪពុករបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់កម្លាំងនគរបាល សហការជាមួយអាជ្ញាធរ ចុះសំអាតអនាម័យបរិស្ថានតាមទីសាធារណៈ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
លោកយឹម សំណាងអភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ លើបញ្ហា " គ្រឿងញៀន ចរាចរណ៍ និងក្មេងទំនើង "
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក នួន ស៊ីណា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានចុះមកពិនិត្យការសិក្សារបស់សិស្ស
នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនអ្នកលែងសំាម៉ូរ៉ៃ ចំនួន២នាក់បញ្ជូនទៅតុលាការ ក្រោយកាប់យុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់
+