ទំនិញគេចពន្ធជិត១០តោន នាំចូលពីប្រទេសវៀតណាម ត្រូវសមត្ថកិច្ចឃាត់ចាប់

ខេត្តព្រៃវែង ៖ គ្រឿងទេសជាច្រើនមុខមានទម្ងន់សរុបជិត១០តោន ដែលឈ្មួញលួចដឹកតាមម៉ូតូរ៉ឺម៉កនាំចូលគេចពន្ធពីប្រទេសវៀតណាម ត្រូវបានកម្លាំងគយចល័តតំបន់៦ ស្ទាក់ចាប់បាន ក្នុងពេលកំពុងដឹកជញ្ជូនឆ្ពោះទៅកាន់រាជធានីភ្នំពេញ ។

សកម្មភាពស្ទាក់ចាប់ទំនិញគេចពន្ធនេះបានធ្វើឡើង កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៣ មករា នៅលើកំណាត់ផ្លូវជាតិលេខ៨A នៅចំណុចភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។

ក្រោយពេលបង្ក្រាបបាន មន្ត្រីជំនាញគយ បាននាំយកម៉ូតូរ៉ឺម៉កទាំង២គ្រឿងទៅរើពិនិត្យមើលនៅក្នុងបន្ទាយអាវុធហត្ថស្រុកពារាំង ដោយរើឃើញមានគ្រឿងជ័រចម្រុះ៤១១៨គីឡូក្រាម ទុយោជ័រ២១៦៤ គីឡូក្រាម ក្រដាសកាតុង មានរូប២៩១៦គីឡូក្រាម សរុបជិត១០តោន ។

មន្ត្រីជំនាញបានបញ្ជាក់ថា ទំនិញទាំងអស់នេះនាំចូលដោយគ្មានឯកសារបង់ពន្ធអ្វីទាំងអស់ ដូច្នេះហើយទើបមន្ត្រីជំនាញគយតំបន់៦ ឃាត់ទុក ដើម្បីស្រាវជ្រាវរកម្ចាស់ទំនិញចូលខ្លួនមកដោះស្រាវតាមផ្លូវច្បាប់ ៕

អត្ថបទទាក់ទង

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
កូនបង្កើតសម្លាប់ឪពុករបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់កម្លាំងនគរបាល សហការជាមួយអាជ្ញាធរ ចុះសំអាតអនាម័យបរិស្ថានតាមទីសាធារណៈ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
លោកយឹម សំណាងអភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ លើបញ្ហា " គ្រឿងញៀន ចរាចរណ៍ និងក្មេងទំនើង "
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក នួន ស៊ីណា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានចុះមកពិនិត្យការសិក្សារបស់សិស្ស
នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនអ្នកលែងសំាម៉ូរ៉ៃ ចំនួន២នាក់បញ្ជូនទៅតុលាការ ក្រោយកាប់យុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់
+