កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ ប្រដាប់ទៅដោយកាំបិតចំនួន០៤ដើម យកមកសួរនាំតាមនិតិវិធី !

ក្រោមការយកចិត្តទុកដាល់និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ចុះបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងព្រហ្មទ័ណ្ឌ រួមជាមួយលោក វរសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល បានចុះល្បាតពេលយប់នៅក្នុងមូលដ្ឋានដើម្បីបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ

លុះនៅវេលាម៉ោង០១:០០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤
កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន០៥នាក់ ដែលប្រដាប់ទៅដោយកាំបិតចំនួន០៤ដើម ដែលមានឈ្មោះ ដូចខាងក្រោម:
១.ឈ្មោះ ហិល ទិត្យមុន្នី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរល្ហុង សង្កាត់ ទួលពង្រ ស្រុកម៉ាឡៃ មុខរបរមិនពិតប្រាកដ (កាន់កាំបិតឆ្នៃវែង)
២.ឈ្មោះ សូត្រ លីថូ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល មុខរបរមិនពិតប្រាកដ (កាន់កាំបិតឆ្នៃវែង)
៣.ឈ្មោះ អ៊ូ ប៊ុនហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល មុខរបរសុងបាយ 
៤.ឈ្មោះ ហន លីហួយ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ មុខរបរមិនពិតប្រាកដ (កាន់កាំបិតច្នៃ)
៥.ឈ្មោះ សុង អ៊ុយ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត មុខរបរមិនពិតប្រាកដ (កាន់កាំបិតប័ុងតោ)
.ពេលធ្វើការឃាត់ខ្លួននឹងដកហូតបានវត្ថុតាងរួចហើយកម្លាំងប៉ុស្តិ៍ក៏បាននាំខ្លួនជនសង្ស័យទាំង០៥នាក់យកមកសួរនាំ។
 .ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាធ្វើសកម្មភាព ជិះម៉ូតូតាមផ្លូវស្វែងរកកាប់ក្រុមស្ទាវផ្សេងៗទៀត និងកាប់ក្រុមណាដែលបង្ករឿងជាមួយក្រុមវា 
.កន្លងមក ពួកគេធ្លាប់បានកាប់ទៅលើក្មេងស្ទាវៗដែលមិនស្គាល់អត្តសញ្ញាណជាច្រើនករណីមកហើយ។
.ជំនាញស្នើរសុំឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

អត្ថបទទាក់ទង

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
កូនបង្កើតសម្លាប់ឪពុករបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់កម្លាំងនគរបាល សហការជាមួយអាជ្ញាធរ ចុះសំអាតអនាម័យបរិស្ថានតាមទីសាធារណៈ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
លោកយឹម សំណាងអភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ លើបញ្ហា " គ្រឿងញៀន ចរាចរណ៍ និងក្មេងទំនើង "
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក នួន ស៊ីណា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានចុះមកពិនិត្យការសិក្សារបស់សិស្ស
នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនអ្នកលែងសំាម៉ូរ៉ៃ ចំនួន២នាក់បញ្ជូនទៅតុលាការ ក្រោយកាប់យុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់
+