អធិការរងក្រុងកំពតម្នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ដោយសារពាក់ព័ន្ធករណីគ្រឿងញៀន

យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានសរសេរខ្លឹមសារថា អនុវត្តវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ បទបញ្ជារបស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកម្លាំងដាច់ខាតមិនត្រូវប្រើប្រាស់ និងចែកចាយគ្រឿងញៀន ហើយត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ។

ស្នងការដ្ឋាននគរបាលខេត្តកំពតនឹងគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពតដែលបានពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀន ព្រមទាំងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ។ នេះជាសារព្រមានដល់កងកម្លាំងទាំងអស់របស់ស្នងការរដ្ឋាននគរបាលខេត្តកំពត មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនដាច់ខាត។

សូមបញ្ជាក់ថា លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ ជាមន្ត្រីនគរបាលទី៣ហើយ សម្រាប់ខែធ្នូ ឆ្នាំ២០២៣ ដែលត្រូវបានលោកស្នងការខេត្តកំពតអនុវត្តវិន័យ ០០៦ របស់កម្លាំងនគរបាលជាតិពាក់ព័ន្ធនឹងរឿងអាស្រូវគ្រឿងញៀន។
សូមរំឭកថា លិខិតបង្គាប់ការរបស់ស្នងការដ្ឋានខេត្តកំពតចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការផ្អាកភាកិច្ចបណ្តោះអាសន្នមន្ត្រីនគរបាលជាតិមានខ្លឹមសារថា ត្រូវបានផ្អាកតួនាទី ភារកិច្ចបណ្តោះអាសន្ននូវនាយនគរបាលជាតិចំនួន ២រូប ដោយសារអនុវត្តតួនាទី ភារកិច្ចផ្ទុយពីវិន័យលេខ០០៦ ប.ប.ជ របស់កងកម្លាំងនគរបាលជាតិ។

មន្ត្រីទាំង ២រូប រួមមាន ១.លោកវរសេនីយ៍ត្រី សែម សីហា អគ្គលេខ ៧៩៣០៩ ឋានៈអធិការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកជុំគិរី ២.លោកវរសេនីយ៍ត្រី គង់ កប អត្តលេខ៤១៨៣២ ឋានៈនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចែងនៃអធិការដ្ឋាននគរបាលស្រុកជុំគិរី៕

អត្ថបទទាក់ទង

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
កូនបង្កើតសម្លាប់ឪពុករបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់កម្លាំងនគរបាល សហការជាមួយអាជ្ញាធរ ចុះសំអាតអនាម័យបរិស្ថានតាមទីសាធារណៈ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
លោកយឹម សំណាងអភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ លើបញ្ហា " គ្រឿងញៀន ចរាចរណ៍ និងក្មេងទំនើង "
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក នួន ស៊ីណា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានចុះមកពិនិត្យការសិក្សារបស់សិស្ស
នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនអ្នកលែងសំាម៉ូរ៉ៃ ចំនួន២នាក់បញ្ជូនទៅតុលាការ ក្រោយកាប់យុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់
+