ព្រះសីហនុ៖ យុវជនម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីត្រូវបានរថភ្លើង បុកពេញទំហឹងកិនដាច់ជាបីកំណាត់យ៉ាងអាណោចអាធម នារសៀលថ្ងៃទី 16 ខែតុលាឆ្នាំ 2023 ស្ថិតក្នុងឃុំកុំពេញស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ លោកវរសេនីយ៍ទោ រស់ កី អធិការនគរបាលស្រុកស្ទឹងហាវបានឱ្យដឹងថា នៅទី១៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោប្រហែល១៤និង៣០នាទី ស្ថិតនៅចំណុចក្រុម៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីមនុស្សដេីរចូលរថភ្លេីង (ពេលរថភ្លេីងកំពុងបេីកបរ) មួយបានកេីតឡេីង ។
ជនរងគ្រោះឈ្មោះ សយ ចន្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណេីត ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅកន្លែងកេីតហេតុ ។
មូលហេតុដោយសារជនរងគ្រោះប្រេីប្រាស់ថ្នាំញៀន បណ្ដាលឱ្យបែកថ្នាំ ហេីយក៏សម្រេចចិត្តធ្វេីអត្តឃាតដោយដេីរចូលរថភ្លេីង ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រមូលសាកសពរក្សាទុកប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕