ករណី​ឧកញ៉ា ឈាង រ័ត្ន ស្វាមីស្រីអូន សម្រស់ធម្មជាតិធ្វេី​អត្តឃាត

នៅរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មាន​ករណី​ជនរងគ្រោះឈ្មោះ ឈាង រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ ជាស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិ​បាន​ធ្វេី​អត្តឃាតដោយចងក។

 

តាមការបំភ្លឺរបស់ឈ្មោះម៉ៅ សុីវន ត្រូវជាប្អូនថ្លៃជនរងគ្រោះ បញ្ជាក់​ថា​ មុនពេលកើតហេតុនៅវេលាម៉ោង០៨:១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រូបខ្ញុំនិងគ្រួសារបានទៅធ្វើបុណ្យនៅខេត្តព្រៃវែងចំណែកបងថ្លៃរបស់ខ្ញុំឈ្មោះ ឈាង រ័ត្ន បានប្រាប់រូបខ្ញុំថាគាត់មិនបានទៅទេព្រោះគាត់ជាប់រវល់ទៅខេត្តកំពង់ចាមដើម្បីមើលគ្រូចិនសែ។ ពេលខ្ញុំបាទធ្វើដំណើរចេញពីផ្ទះដល់មុខវត្តក្តីតាកុយក៏ភ្លេចសោរផ្ទះហើយបកមកយកសោរវិញពេលមកដល់ផ្ទះម្តាយខ្ញុំបានឃើញសោរផ្ទះនៅក្នុងរថយន្តរួចក៏ធ្វើដំណើរចេញទៅរាងខ្លួន។ លុះរហូតដល់ម៉ោង១៤:៥០នាទី ថ្ងៃ ខែ ឆ្នាំដដែលរូបខ្ញុំបានត្រឡប់មកផ្ទះវិញក៏ឃើញរថយន្តបងថ្លៃរបស់ខ្ញុំចតនៅខាងមុខផ្ទះពេលនោះរូបខ្ញុំបានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះក៏ប្រទះឃើញបងថ្លៃរបស់ខ្ញុំចងកនិង ខ្សែអង្រឹងជាប់និងជណ្ដើរទ្វារក្រោយផ្ទះរួចរូបខ្ញុំក៏បាន រាយការណ៍ទៅសមត្ថកិច្ចតែម្តង។
មូលហេតុ÷កន្លងមកសពជនរងគ្រោះធ្លាប់មានវិបត្តិផ្លូវចិត្តលែងលះគ្រួសារថ្មីៗមិនទាន់ដាច់ស្រេច ។

អត្ថបទទាក់ទង

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
កូនបង្កើតសម្លាប់ឪពុករបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់កម្លាំងនគរបាល សហការជាមួយអាជ្ញាធរ ចុះសំអាតអនាម័យបរិស្ថានតាមទីសាធារណៈ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
លោកយឹម សំណាងអភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ លើបញ្ហា " គ្រឿងញៀន ចរាចរណ៍ និងក្មេងទំនើង "
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក នួន ស៊ីណា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានចុះមកពិនិត្យការសិក្សារបស់សិស្ស
នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនអ្នកលែងសំាម៉ូរ៉ៃ ចំនួន២នាក់បញ្ជូនទៅតុលាការ ក្រោយកាប់យុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់
+