លោកផែង វណ្ណៈបានចេញសុំទោសអ្នកសារព័ត៌មាន​ ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវតែ​ប៉ុណ្ណោះ​

ក្រោយមានអ្នកសារព័ត៌មានជាច្រើននាក់បានទៅប្តឹងក្រសួងព័ត៌មាន សុំអោយលុបអាជ្ញាប័ណ្ណលោកផែង វណ្ណៈចោល និងអោយលោកផែង វណ្ណៈសុំទោសអ្នកសារព័ត៌មានជាសាធារណៈ ពេលនេះលោកផែង វណ្ណៈបានចេញមុខសុំទោសអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ​ត្រឹមត្រូវតែ​ប៉ុណ្ណោះ ដែលលោកបានសរសេរលិខិតសុំទោសថា ៖ 

" លិខិត​សុំទោស​របស់​ខ្ញុំ​ គោរព​ជូន​ ឯកឧត្តម​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ !បញ្ជាក់​ ៖​ ខ្ញុំ​បានសុំទោស​ ក្រសួង​ព័ត៌មាន​ និង​ បងប្អូន​អ្នកសារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវតែ​ប៉ុណ្ណោះ​ ។ ​ ចំពោះ​អ្នកសារព័ត៌មាន​ដែល​ពាក់​កាតដេីរ​ជំរិតលុយគេ​ ខ្ញុំ​មិនបានសុំទោស​ទេ​ ផ្ទុយទៅវិញ​ខ្ញុំ​បាន​គោរព​ស្នើ​សុំ​ ឯកឧត្តម​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ ចាត់​វិធានការអោយបានម៉ឺងម៉ាត់​ជាពិសេស​ អ្នក​សារព័ត៌មាន​ដែល​មានក្នុង​បញ្ជីយកលុយពី​កាស៉ីណូ​ ថប​ដាយអឺមិន​ ៧០០-៩០០​ នាក់​ ។ឯកឧត្តម​ ផុស​ សុវណ្ណ​ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​ព័ត៌មាន​ និង​ សោតទស្សន៍​ បាន​ប្រាប់ខ្ញុំអោយដឹងថា​ ក្រសួង​នឹង​ចាត់​វិធានការ​ចំពោះ​អ្នក​សារ​ព័ត៌មាន​ដែលមាន​ក្នុង​បញ្ជីឈ្មោះដេីរដាក់ខែ​ឬយកលុយគេខុស​ក្រម​វិជ្ជា​ជីវៈសារព័ត៌មានដោយមិនលេីកលែងឡេីយ​ ។ "

អត្ថបទទាក់ទង

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
កូនបង្កើតសម្លាប់ឪពុករបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់កម្លាំងនគរបាល សហការជាមួយអាជ្ញាធរ ចុះសំអាតអនាម័យបរិស្ថានតាមទីសាធារណៈ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
លោកយឹម សំណាងអភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ លើបញ្ហា " គ្រឿងញៀន ចរាចរណ៍ និងក្មេងទំនើង "
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក នួន ស៊ីណា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានចុះមកពិនិត្យការសិក្សារបស់សិស្ស
នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនអ្នកលែងសំាម៉ូរ៉ៃ ចំនួន២នាក់បញ្ជូនទៅតុលាការ ក្រោយកាប់យុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់
+