សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    

បុរសជាកសិករម្នាក់បានស្លាប់យ៉ាងឆាប់រហ័សបន្ទាប់ពីត្រូវសត្វថ្លែនខាំ ដោយហេតុការណ៍នេះកើតឡើងកាល ក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយនេះជាករណីទី២ ដែលសត្វថ្លែនខាំមនុស្សស្លាប់ក្នុងខេត្តមណ្ឌលគិរី ព្រោះកន្លងទៅថ្មីៗ កុមារម្នាក់ក៏បានបាត់បង់ជីវិតក្នុងករណីថ្លែនខាំផងដែរ ។

ជនរងគ្រោះឈ្មោះ កង អ៊ីន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ ។ បើតាមភរិយាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី ២០ មិថុនា ប្ដីរបស់គាត់បានឲ្យគាត់ និងកូនៗចេញពីមុងព្រោះមានថ្លែនខាំគាត់ ហើយនៅពេលដែលប្ដីគាត់រៀបវាយថែ្លននោះ វាក៏ធ្លាក់ទៅដីបាត់ទៅ ។ ប្រភពបន្តថា បន្តិចក្រោយមកប្ដីរបស់គាត់ក៏មានអាការៈចុកទ្រូង រឹងថ្គាម ។ ឃើញសភាពមិនស្រួលគាត់ក៏បានពឹងឱ្យអ្នកជិតខាងជូនទៅកាន់មន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យគាត់ក៏បានទទួលដំណឹងថា ប្ដីរបស់គាត់ស្លាប់ទៅហើយ ។ ក្រោយការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយសារសត្វថ្លែនខាំមែន ។

អត្ថបទទាក់ទង

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់ របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានលើកឡើងថា.....
អនុវត្តតាមគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ នគរបាលស្រុកលើកដែក ឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ថ្លែងជុំវិញរឿងលូ១កង់ 40$ និងរឿងបណ្ឌិតសុខ ទូច
ករណីលួចគ្រប់គ្រងគណនី facebook ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារតាមរយៈ facebook messenger ទៅសាច់ញាតិ ឬអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដើម្បីធ្វើការឆបោកខ្ចីប្រាក់
ករណីលួចគ្រប់គ្រងគណនី facebook ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារតាមរយៈ facebook messenger ទៅសាច់ញាតិ ឬអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដើម្បីធ្វើការឆបោកខ្ចីប្រាក់
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ
+