លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់កម្លាំងនគរបាល សហការជាមួយអាជ្ញាធរ ចុះសំអាតអនាម័យបរិស្ថានតាមទីសាធារណៈ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ


បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលក្រុងសិរីសោភ័ណ បានសហការជាមួយ អាជ្ញាធរ  ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ អាជីវករ ក្រុមអ្នករត់តាក់ស៉ី ចុះសម្អាត អនាម័យ បរិស្ថាន តាមទីប្រជុំជន និងដងផ្លូវសាធារណះ ដើម្បីលើកកម្ពស់សោភ័ណភាពតាមទីប្រជុំជនក្នុងក្រុងសីរិសោភ័ណ ខេត្តបន្ទាយមានជ័យ។

យុទ្ធនាការសម្អាតទីក្រុងនេះ ដឹកនាំដោយលោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ដែលមានការចូលរួមពី កម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងកង់រាវុធហត្ថក្រុង កម្លាំងយោធា អាជ្ញាធរភូមិ ឃុំ-សង្កាត់ ប្រជាពលរដ្ឋ សិស្សសាលា អាជីវករ ក្រុមអ្នករត់តាក់ស៊ីជាច្រើនរូបផងដែរ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានថ្លែងថា យុទ្ធនាការចុះសំអាតធ្វើអនាម័យតាមដងផ្លូវ តាមទីប្រជុំជន និងចំណតរថយន្តដឹកអ្នកដំណើរ គឺធ្វើឡើងក្នុងគោលបំណងបំផុសនិងជំរុញដល់សាធារណៈជន ប្រជាជន អាជីវករ ពាណិជ្ជករ ដែលរស់នៅតាមដងផ្លូវ ឲ្យចូលរួម វេចខ្ចប់ទុកដាក់ កាកសំណល់សំរាមឲ្យបានល្អ សំអាតបរិស្ថានតាមទីសាធារណៈ ដើម្បីលើកស្ទួយសោភ័ណភាពក្រុង ហើយក៏ជាការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានចាត់តាំងកម្លាំងនគរបាលជាច្រើនរូបចូលរួម សំអាតផ្ទាល់ និងបានបញ្ជូនរថយន្តទឹកទៅបាញ់លាងសម្អាតតាមដងផ្លូវ និងចំណតរថយន្តដឹកអ្នកដំណើរ អស់ទឹកចំនួន ៥ឡាន៕

អត្ថបទទាក់ទង

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់ របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានលើកឡើងថា.....
អនុវត្តតាមគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ នគរបាលស្រុកលើកដែក ឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ថ្លែងជុំវិញរឿងលូ១កង់ 40$ និងរឿងបណ្ឌិតសុខ ទូច
ករណីលួចគ្រប់គ្រងគណនី facebook ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារតាមរយៈ facebook messenger ទៅសាច់ញាតិ ឬអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដើម្បីធ្វើការឆបោកខ្ចីប្រាក់
ករណីលួចគ្រប់គ្រងគណនី facebook ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារតាមរយៈ facebook messenger ទៅសាច់ញាតិ ឬអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដើម្បីធ្វើការឆបោកខ្ចីប្រាក់
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ
+