បុរសម្នាក់ ជាន់មុីនផ្ទុះដាច់ជើងទាំងពីរ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ យុវជនម្នាក់បានដើរចូលព្រៃ ដើម្បីបេះបន្លែរព្រិច និងបន្លែផ្សេងៗទៀតយកមកធ្វើម្ហូប និងលក់ផង តែបានជាន់មីនផ្ទុះជើងទាំងពីររបួសយ៉ាងធ្ងន់ធ្ងរ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ៩:៣០នាទីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រៃចម្ការមីន មុខទំនប់ក៥ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

យោងតាមការអះអាងរបស់អាជ្ញាធរ និងសមត្ថកិច្ចនៅភូមិ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វណ្ណ កំសត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះសំដៅទៅកន្លែងកើតហេតុដើម្បីបេះបន្លែស្លឹកព្រិច និងបន្លែងផ្សេងៗយកមកលក់ ព្រោះក្រុមគ្រួសារនេះរកព្រឹកខ្វះល្ងាច បានត្រឹមតែមួយហូបតែប៉ុណ្ណោះ។ ពេលកំពុងរកបេះស្លឹកព្រិចនោះ បានដើរជាន់មុីនបណ្តាលឲ្យផ្ទុះដាច់ជើងទាំង២ រងរបួសយ៉ាងធ្ងន់ធ្ងរ។

យោងតាមការបញ្ចាក់ពីកងកម្លាំងទាំងបីដែលឈរជើងនៅតាមបន្ទាត់ព្រំដែន បានឱ្យដឹងថា ក្រោយពេលកើតហេតុហើយ ត្រូវបានកម្លាំងឈរជើងនៅព្រំដែនសិលាខ្មែរបានមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពសិលាខ្មែរ ដោយរបួសធ្ងន់ពេក ក៏បញ្ជូនបន្តទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរីទៀត៕

អត្ថបទទាក់ទង

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់ របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានលើកឡើងថា.....
អនុវត្តតាមគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ នគរបាលស្រុកលើកដែក ឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ថ្លែងជុំវិញរឿងលូ១កង់ 40$ និងរឿងបណ្ឌិតសុខ ទូច
ករណីលួចគ្រប់គ្រងគណនី facebook ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារតាមរយៈ facebook messenger ទៅសាច់ញាតិ ឬអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដើម្បីធ្វើការឆបោកខ្ចីប្រាក់
ករណីលួចគ្រប់គ្រងគណនី facebook ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារតាមរយៈ facebook messenger ទៅសាច់ញាតិ ឬអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដើម្បីធ្វើការឆបោកខ្ចីប្រាក់
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ
+