សាលាដំបូងខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសជនជាតិចិនម្នាក់ ដាក់ពន្ធនាគារអស់ជីវិត និងជនជាតិខ្មែរម្នាក់ ដាក់ពន្ធនាគារ ១០ឆ្នាំ

បន្ទាយមានជ័យ៖ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញសាលក្រមសម្រេចផ្តន្ទាទោសចំពោះជនជាតិចិនម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងជនជាតិខ្មែរម្នាក់ ដាក់ពន្ធនាគាររយៈពេល ១០ឆ្នាំ។ នេះបើតាមសាលក្រម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

សាលក្រមនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖

១៖ ផ្តន្ទាទោសឈ្មោះ Zhou Yong ហៅ ម៉ាទីន ភេទប្រុស ជនជាតិចិន ដាក់ពន្ធនាគារអស់មួយជីវិត ពីបទ «ឃាតកម្មគិតទុកជាមុន» និងបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» និងផ្តន្ទាទោស ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស ជនជាតិខ្មែរ ដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទ «ឃាតកម្ម» និង «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។ អ្នកទាំងពីរ បានប្រព្រឹត្តបទល្មើសនៅចំការដំឡូងមី ភូមិព្រៃនប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

២៖ បង្គាប់ ឈ្មោះ Zhou Yong ហៅ ម៉ាទីន និង ឈ្មោះ ឡោ លឹមហាប់ រួមគ្នាសងសំណង ៨០០លានរៀល ទៅដើមបណ្តឹងរប្បវេណីឈ្មោះ Li Zong Guo ៕


 

អត្ថបទទាក់ទង

អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ៖ មន្ត្រីនគរបាល ដែលមានក្បាលពោះធំជ្រុល អាចនឹងមិនអនុញ្ញាតធ្វើការខាងក្រៅទៀតទេ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៩) ទំហំ ៧៣៨.៥៤ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
ក្រុមបក្សប្រឆាំង ងាកមកគាំទ្ររដ្ឋាភិបាលស្របច្បាប់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាំយកអង្ករដែលជាអំណោយរបស់សម្ដេច និងលោកជំទាវបណ្ឌិតជូនដល់កងពលតូចថ្មើរជើងលេខ៥២
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
+