ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួប ឯកឧត្តម ផាទ្រីទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ចប់អាណត្តិដើម្បីសម្តែងការគួរសម និងជម្រាបលា

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួប ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាចប់អាណត្តិ ដើម្បីសម្តែងការគួរសម និងជម្រាបលា នៅទីស្តីការក្រសួងមហាផ្ទៃ។


ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវត្តមានឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញចូលជួប ដើម្បីសម្តែងការគួរសម និងជម្រាបលា។
ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចសហការជាមួយកងកម្លាំងអនុវត្តច្បាប់របស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដែលមានក្រុមការងារ Task Force ជាយន្តការដឹកនាំ​ សម្រេចបានលទ្ធផលជាច្រើនគួរឲ្យកត់សំគាល់ ទន្ទឹមនោះក៏សូមថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចការពារសន្តិសុខ និងសុវត្ថិភាព ដល់បុគ្គលិគស្ថានទូត ក៏ដូចជានិវេសនដ្ឋានទូត ព្រមទាំងពលរដ្ឋអាមេរិក ដែលមានវត្តមានក្នុងប្រទេសកម្ពុជា។
ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរ​ និងថ្លែងអំណរគុណអំពីការុំមើលឃើញពីភាពជាក់ស្តែង នៃកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។


ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ក៏បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានឲ្យបានជាក់លាក់ និងច្បាស់លាស់ដើម្បីឈានទៅធ្វើការទប់ស្កាត់ និងបង្ក្រាប ពិសេសធ្វើការកាត់ទោសខ្សែរយៈបណ្តាញដែលនៅពីក្រោយបទល្មើសទាំងអស់នេះផងដែរ។
ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានឯកភាពគ្នាពាក់ព័ន្ធនិងការបង្កើតកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសដោយផ្តោតទៅលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញដែលពាក់ព័ន្ធដល់មន្ត្រីនគរបាលជាតិកម្ពុជាដោយចំណុចនេះភាគីអាមេរិកនៅតែបន្តជួយគាំទ្របណ្តុះបណ្តាលដល់មន្ត្រីនគរបាលជាតិកម្ពុជា ទាំងវគ្គបណ្តុះបណ្តាលក្នុងប្រទេស និងក្រៅប្រទេស ដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទទាក់ទង

ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ភ្នំខ្មោច ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់ របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានលើកឡើងថា.....
អនុវត្តតាមគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ នគរបាលស្រុកលើកដែក ឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក្នុងពិធីបុណ្យឆ្លង កាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ ឆាប់ៗខាងមុខ
« ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » របស់ ចៅ ណន សុខហេង ខេត្តក្រចេះ បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ …
+