រដ្ឋបាលសង្កាត់ ប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ប៉ោយប៉ែត សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ មកថតអត្តសញ្ញាណប័ណ្ណគំរូថ្មីឲ្យបានគ្រប់ៗគ្នា

ក្រុងប៉ោយប៉ែត៖នៅព្រឹកថ្ងៃអង្គារ១៤រោច  ខែចេត្រ ឆ្នាំរោងឆស័ក  ព.ស២៥៦៧  ត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា  ឆ្នាំ២០២៤រដ្ឋបាលសង្កាត់ ប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ប៉ោយប៉ែត សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ មកថតអត្តសញ្ញាណប័ណ្ណគំរូថ្មីឱ្យបានគ្រប់ៗគ្នា។

កម្លាំងនគរបាលផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត  ចុះបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងសាលាសង្កាត់ប៉ោយប៉ែត  សូមអញ្ជើញ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ប៉ោយប៉ែតទាំងអស់សូមអញ្ជើញបងប្អូនមកថតអត្តសញ្ញាណប័ណ្ណ ចំពោះបងប្អូនដែលហួសសុពលភាព នឹងប្អូន ក្មួយៗ ដែលគ្រប់អាយុ១៥ឆ្នាំ ដែលមិនទាន់បានថត សូមមកថតឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់៖បងប្អូន មកថតយកអត្តសញ្ញាណប័ណ្ណគំរូថ្មីត្រូវភ្ជាប់មកជាមួយ សៀវភៅគ្រួសារឬសៀវភៅថ្នាក់នៅនិងសំបុត្រកំណើតផង។ ទីតាំងថតនៅក្នុងសាលាសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។សូមអរគុណ ។

អត្ថបទទាក់ទង

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក្នុងពិធីបុណ្យឆ្លង កាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ ឆាប់ៗខាងមុខ
« ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » របស់ ចៅ ណន សុខហេង ខេត្តក្រចេះ បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ …
ឯកឧត្តមស សុខា ÷ ទោះជាបុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតទាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា...
ស្វែងយល់ពីដីចំណីផ្លូវ និងលម្អិតពីទោស នៃការរំលោភចំណីផ្លូវ មានទាំងពិន័យជាប្រាក់ និងជាប់ពន្ធនាគារ!
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភានៃប្រទេសអេមីរ៉ាត អារ៉ាប់រួម
សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឋានន្តរសក្ដិ «វរសេនីយ៍ឯក»
+