សម្ដេចក្រឡាហោម ស ខេង ណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ និងអាជ្ញាធរសមត្ថកិច្ច ទូទាំងខេត្តបាត់ដំបង យកចិត្តទុកដាក់បំពេញការងារ ពាក់ព័ន្ធការបោះឆ្នោត រួមទាំងការរក្សាការពារសន្តិសុខ

រដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បានធ្វើការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាច កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាល ក្នុងការផ្តល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការបំពេញការងារ ការផ្តល់សេវា និងការអភិវឌ្ឍនៅមូលដ្ឋាន។
រដ្ឋបាលក្រុង ស្រុក ក៏ជាថ្នាក់រដ្ឋបាលដែលមានតួនាទីផ្តល់ការគាំទ្រ និងការសម្របសម្រួលជាមួយរដ្ឋបាលឃុំ សង្កាត់សម្រាប់លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍទាំងនៅថ្នាក់ក្រុង ស្រុក និងនៅតាម ឃុំ សង្កាត់ នានាផងដែរ។ ហេតុនេះ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ បានរៀបចំប្រព័ន្ធទំនាក់ទំនងផ្សារភ្ជាប់គ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរការបំពេញការងាររបស់ខ្លួន។

គណបក្សប្រជាជនកម្ពុជា បានធ្វើការប្តេជ្ញាចិត្តខាងនយោបាយ ពុះពារដណ្តើម ជោគជ័យឲ្យបានដាច់ខាត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគ្រប់ថ្នាក់នៅ ថ្នាក់ក្រោមជាតិទាំងមូល ដើម្បីធានាដល់ការពង្រឹងរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យក្លាយជារដ្ឋបាលតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការដ៏រឹងមាំ និងប្រកបដោយសក្តានុពល ដើម្បីចូលរួមលើកកម្ពស់ការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបសំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់និន្នាការនយោបាយ។

លើមូលដ្ឋាននេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចបានអំពាវនាវដល់អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សបន្តគ្រប់គ្រងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ទូទាំង ខេត្តព្រៃវែងជាបន្តទៀត៕

អត្ថបទទាក់ទង

ក្រុមបក្សប្រឆាំង ងាកមកគាំទ្ររដ្ឋាភិបាលស្របច្បាប់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាំយកអង្ករដែលជាអំណោយរបស់សម្ដេច និងលោកជំទាវបណ្ឌិតជូនដល់កងពលតូចថ្មើរជើងលេខ៥២
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
ឃាត់បានរថយន្តសណ្តោងធន់ធំមួយគ្រឿង ដែលដឹកឈើបួន សន្លឹកធំៗនៅទឹកដីស្រុកសំឡូត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្កើតគណៈកម្មការចំពោះកិច្ចស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែងដោះលែងជនជាតិចិន ៨នាក់
ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត រំភើបព្រោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ
+