មនុស្សជាង៦០នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងករណីបាញ់ប្រហាររបស់ក្រុមភេរវករ ISIS នៅជាយទីក្រុងមូស្គូនៃប្រទេសរុស្ស៊ី

ក្រុងម៉ូស្គូ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី យ៉ាងហោចណាស់មនុស្ស ៦០នាក់បានស្លាប់ និងជាង ១០០នាក់បានរងរបួស (ចំនួននឹងកើនឡើង) នៅក្នុង «ការវាយប្រហារភេរវកម្ម» នៅសាលប្រគុំតន្ត្រី ក្នុងCrocus City Hall ភាគពាយព្យនៃទីក្រុងមូស្គូ។

យោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធធុនធ្ងន់បានទម្លុះចូលទៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប Crocus City Hall និងកន្លែងប្រគុំតន្ត្រីដ៏ល្បីល្បាញ ហើយបានចាប់ផ្តើមបាញ់ប្រហារដោយមិនលើកឡើងលើមនុស្សដែលមានវត្តមាននៅទីនោះ។

ប្រភពព័ត៌មានបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានសម្រុកចូលបើកការបាញ់ប្រហារ លើអ្នកចូលរួមការប្រគុំតន្រ្តី របស់ក្រុមចម្រៀងរ៉ុកជើងចាស់ Picnic ដោយបានបាញ់រះទៅលើហ្វូងមនុស្សនិងបំផ្ទុះគ្រាប់បែកដែលធ្វើឱ្យ១/៣នៃអគារបានឆាបឆេះ។

សាក្សីម្នាក់បាននិយាយថា ការប្រគុំតន្ត្រីទើបតែបានចាប់ផ្តើម ស្រាប់តែមានសម្លេងផ្ទុះចេញពីគ្រាប់បែកផ្សែង ហើយម្នាក់ៗភ័យស្លន់ស្លោរត់ចេញពីកន្លែងអង្គុយ ហើយក្រុមខ្មាន់កាំភ្លើងបាញ់រះតែម្តង។ សាក្សី​បន្តថា ម្នាក់ៗបានព្យាយាម​ទម្លុះ​បង្អួច​ដើម្បី​គេច​ពី​កន្លែង​បាញ់​ប្រហារ។ ចំនួន​អ្នក​ស្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើនឡើង​ដោយសារ​ទំហំ​នៃ​ការ​វាយប្រហារ និង​ភ្លើង​ដែល​បាន​ឆាបឆេះ​ផ្សារ​ទំនើប​នេះ​។

Crocus City Hall ដែលជាផ្សារទំនើបធំមួយ និងកន្លែងតន្ត្រីនៅភាគពាយព្យនៃរដ្ឋធានីរុស្ស៊ី។

ការបាញ់ប្រហារនេះ ត្រូវបានរដ្ឋាភិបាលរុស្សី ថាជាអំពើភេរវកម្ម ហើយក្រុមភេរវករ ISIS ក៏បានចេញមុខទទួលខុសត្រូវលើករណីនេះផងដែរ៕

អត្ថបទទាក់ទង

ក្រុមបក្សប្រឆាំង ងាកមកគាំទ្ររដ្ឋាភិបាលស្របច្បាប់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាំយកអង្ករដែលជាអំណោយរបស់សម្ដេច និងលោកជំទាវបណ្ឌិតជូនដល់កងពលតូចថ្មើរជើងលេខ៥២
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
ឃាត់បានរថយន្តសណ្តោងធន់ធំមួយគ្រឿង ដែលដឹកឈើបួន សន្លឹកធំៗនៅទឹកដីស្រុកសំឡូត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្កើតគណៈកម្មការចំពោះកិច្ចស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែងដោះលែងជនជាតិចិន ៨នាក់
ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត រំភើបព្រោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ
+