ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះសួរសុខទុក្ខមន្ត្រី និងពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងក្រៀលជាប់ព្រំដែនប្រទេសឡាវ !!!

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ នាថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២៤ បានបន្តដឹដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួង អញ្ជើញចុះពិនិត្យបង្គោលព្រំដែន (ឡាក់) និងបន្តចុះសួរសុខទុក្ខមន្ត្រីនគរបាលជាតិ ដែលកំពុងបំពេញភារកិច្ចនៅវរៈនគរបាលការពារព្រំដែនគោកលេខ៧០១ និងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល​ ស្ថិតនៅ​ស្រុកបុរីអូរស្វាយ​សែនជ័យ​ ខេត្តស្ទឹងត្រែង ជាប់ព្រំដែន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ដំណើរចុះសួរទុក្ខមន្ត្រី ពិនិត្យបង្គោលព្រំដែន និងច្រកទ្វាព្រំដែនអន្តរជាតិកម្ពុជា-ឡាវ នាឱកាសនោះ បានធ្វើឡើងបន្ទាប់ពីឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បញ្ចប់ការអញ្ជើញជាអធិបតី នៃពិធីសម្ពោធផ្លូវបេតុង សមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង។

ការដោះស្រាយបញ្ហាតាមបណ្ដោយព្រំដែនគោក និងព្រំដែនទឹក គឺជាការងារអាទិភាពចុងក្រោយ ក្នុងចំណោមការងារអាទិភាព៦ចំណុច ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដៅយកសម្រាប់ការអនុវត្តជាចម្បង ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខមន្ត្រី និងពិនិត្យជាបន្តបន្ទាប់នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម៕

អត្ថបទទាក់ទង

អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ៖ មន្ត្រីនគរបាល ដែលមានក្បាលពោះធំជ្រុល អាចនឹងមិនអនុញ្ញាតធ្វើការខាងក្រៅទៀតទេ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៩) ទំហំ ៧៣៨.៥៤ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
ក្រុមបក្សប្រឆាំង ងាកមកគាំទ្ររដ្ឋាភិបាលស្របច្បាប់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាំយកអង្ករដែលជាអំណោយរបស់សម្ដេច និងលោកជំទាវបណ្ឌិតជូនដល់កងពលតូចថ្មើរជើងលេខ៥២
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
+