សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចំអកឱ្យលោក អេង ឆៃអ៊ាង ថា បើក្លាហាន មិនខ្លាចច្បាប់ ហេតុអ្វីរត់លឿនម្ល៉េះកាល២០១៧

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចំអកឱ្យលោក អេង ឆៃអ៊ាង ថា បើក្លាហាន មិនខ្លាចច្បាប់ ហេតុអ្វីរត់លឿនម្ល៉េះកាល២០១៧ ទាំងខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។ ការចំអករបស់សម្តេចតេជោ គឺតបទៅនឹងសំណេររបស់លោក អេង ឆៃអ៊ាង ដែលបានផ្តាំផ្ញើទៅក្រុមបក្សប្រឆាំងនៅកម្ពុជាកុំឱ្យខ្លាចក្រសួងមហាផ្ទៃ។ មេដឹកនាំក្រុមប្រឆាំងជ្រុលនិយមសម្ងំនៅអាមេរិករូបនេះ បានសរសេរថា បើខ្លាចក្រសួងមហាផ្ទៃគួរលាឈប់ពីនយោបាយ។
តបសារនេះសម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះ «តបលេងបន្តិចចុះដើម្បីកុំឱ្យមនុស្សភ្លេចខ្លួននិងជាន់កែងខ្លួនឯង។ម្នាក់នេះខំស្រែកពីអាមេរិកប្រាប់បក្សប្រឆាំងក្នុងស្រុកថាកុំខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ។ ចុះបើក្លាហានបែបហ្នឹងម៉េចរត់ចោលស្រុកកាលពីឆ្នាំ២០១៧នៅពេលដែលខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ។ ខំរត់រកងាប់អីកាលពេលនោះនិងមកក្លាហានអីនៅពេលនេះ?»៕

អត្ថបទទាក់ទង

អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ៖ មន្ត្រីនគរបាល ដែលមានក្បាលពោះធំជ្រុល អាចនឹងមិនអនុញ្ញាតធ្វើការខាងក្រៅទៀតទេ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៩) ទំហំ ៧៣៨.៥៤ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
ក្រុមបក្សប្រឆាំង ងាកមកគាំទ្ររដ្ឋាភិបាលស្របច្បាប់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាំយកអង្ករដែលជាអំណោយរបស់សម្ដេច និងលោកជំទាវបណ្ឌិតជូនដល់កងពលតូចថ្មើរជើងលេខ៥២
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
+