ឯកឧត្តមនេត ភក្រ្តា៖ និស្សិតម្នាក់ដែលចេញទៅបន្តការសិក្សានៅក្រៅប្រទេស គឺជាឯកអគ្គរាជទូតតំណាងអោយកម្ពុជា ក្រៅពីការទទួលបានចំណេះដឹងប៉ុណ្ណោះទេ តែជាអ្នកផ្សព្វផ្សាយនូវវប្បធម៍ ប្រពៃណី ទំនៀមទំលាប់ សាសនា អោយបរទេសបានដឹងបានស្គាល់កម្ពុជាកាន់តែច្បាស់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ និស្សិតម្នាក់ដែលចេញទៅបន្តការសិក្សានៅក្រៅប្រទេស គឺជាឯកអគ្គរាជទូតតំណាងអោយកម្ពុជា ក្រៅពីការទទួលបានចំណេះដឹងប៉ុណ្ណោះទេ តែជាអ្នកផ្សព្វផ្សាយនូវវប្បធម៍ ប្រពៃណី ទំនៀមទំលាប់ សាសនា អោយបរទេសបានដឹងបានស្គាល់កម្ពុជាកាន់តែច្បាស់

នេះជាប្រសាសន៍គូសបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួប
ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល អូស្ត្រាលីសម្រាប់ឆ្នាំសិក្សា២០២៤ ដែលបានអញ្ជើញចូលជួបសម្តែងគារវកិច្ច និងទទួលយកអនុសាសន៍ មុននឹងចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។
លោក បោង ចន្ទ័សម្បត្តិ តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ថា ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលអូស្ត្រាលីសម្រាប់ឆ្នាំសិក្សា២០២៤ (Australia Awards Scholarship 2024) គឺមានសមាសភាពមកពីបណ្តាក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានានៃប្រទេសអូស្ត្រាលី នាដើមខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី គឺជាផ្នែកមួយ នៃជំនួយអភិវឌ្ឍរបស់រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ឱកាសដល់យុវជនកម្ពុជា ដែលជាមន្ត្រីរាជការ បុគ្គលិក នៃវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការបន្តការសិក្សា កសាងសមត្ថភាព និងជំនាញបន្ថែម ដើម្បីបម្រើដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។

អត្ថបទទាក់ទង

អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ៖ មន្ត្រីនគរបាល ដែលមានក្បាលពោះធំជ្រុល អាចនឹងមិនអនុញ្ញាតធ្វើការខាងក្រៅទៀតទេ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៩) ទំហំ ៧៣៨.៥៤ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
ក្រុមបក្សប្រឆាំង ងាកមកគាំទ្ររដ្ឋាភិបាលស្របច្បាប់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាំយកអង្ករដែលជាអំណោយរបស់សម្ដេច និងលោកជំទាវបណ្ឌិតជូនដល់កងពលតូចថ្មើរជើងលេខ៥២
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
+