ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យមើលទីតាំងសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ។