តោះមកដឹងពីគោរម្យងារថ្មី របស់ឯកឧត្តមបណ្ឌិត ស សុខា ទាំងអស់គ្នា ពាក្យ “ អភិសន្តិបណ្ឌិត” មានន័យដូចម្តេច?

តោះមកដឹងពីគោរម្យងារថ្មី របស់ឯកឧត្តមបណ្ឌិត ស សុខា ទាំងអស់គ្នា ពាក្យ “ អភិសន្តិបណ្ឌិត” មានន័យដូចម្តេច?

អភិ (និ) អៈភិ ( សំ., បា. )

មានសេចក្ដីថា “ក្រៃ, ក្រៃលែង, ក្រៃពេក, ពេកក្រៃ; ណាស់; លើសលែង; ឆ្ពោះ, ចំពោះ, ឆ្ពោះត្រង់; សង្កត់; គ្របពីលើ;...”; ឬកាលបើរៀងភ្ជាប់ជាមួយនឹងសព្ទណា អាចបង្វែរសព្ទនោះឲ្យងាកសេចក្ដីប្លែកពីប្រក្រតីដើមក៏មាន ដូចជា ភូ “កើត; មាន”, អភិ-ភូ “គ្របសង្កត់” ជាដើម ។

សន្តិ ( ន) សន់-តិ ឬ សាន្តិ ( បា., សំ. )

(សន្តិ; ឝាន្តិ) សេចក្ដីស្ងប់; សេចក្ដីសាន្តត្រាណ; សេចក្ដីរាបទាប : ស្រុកមានសន្តិ ។ ព្រះនិញ្វន ។

បណ្ឌិត ( ន) ប័ន-ឌិត ឬ បន់-ឌិត (បា) 

ជនអ្នកមានប្រាជ្ញាឈ្មោះ បណ្ឌា, ជនអ្នកប្រព្រឹត្តល្អគឺអ្នកកាន់សុចរិត ១០ ប្រការ, ឬដោយពិស្ដារ, កាន់សុចរិត ៤០ ប្រការដោយខ្ជាប់ខ្ជួនហ្មត់ចត់ជានិច្ច; អ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌ (ព. ពុ.) ។ ព. ផ្ទ. ពាល ។ ពាក្យសាធារណៈថា អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ, អ្នកប្រាជ្ញ ។ តាមទម្លាប់ខ្មែរក្នុងសម័យបុរាណដែលគេគោរពព្រះពុទ្ធសាសនាណាស់, សូម្បីគ្រហស្ថកំលោះដែលទើបសឹកចាកផ្នួសថ្មីៗ គេក៏ហៅអ្នកនោះថា បណ្ឌិត ដែរ, ហៅក្លាយមកថា បន្ទិត, ហៅក្លាយឃ្លាតមកថា អន្ទិត ព្រោះគេយល់ថា អ្នកនោះបានបួស មានការចេះដឹង មានចរិយាមារយាទត្រឹមត្រូវ...។ ពាក្យសន្មតប្រើតាមសម័យនិយម, ហៅអ្នកមានវិជ្ជាថ្នាក់ខ្ពស់ដែលមានសញ្ញាបត្រ ដុកតូរ៉ាត៍ (Doctorat) ថា បណ្ឌិត ដុកទ័រ (Docteur) តាមឈ្មោះនៃវិទ្យាសាស្ត្រនោះៗ ដូចជា វេជ្ជបណ្ឌិត, បណ្ឌិតខាងច្បាប់, បណ្ឌិតខាងវិទ្យាសាស្ត្រ..., បណ្ឌិតខាងអក្សរសាស្ត្រ ជាដើម...។

ពាក្យ ជាពាក្យផ្សះបញ្ចូលគ្នា អភិ+សន្តិ+បណ្ដីត “អភិសន្តិបណ្ឌិត” មានន័យថា៖ អ្នកមានចំណេះដឹងជ្រៅជ្រះ ពោពេញ ដោយសេចក្ដីសាន្តត្រាណ ។ 

អត្ថបទទាក់ទង

អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ៖ មន្ត្រីនគរបាល ដែលមានក្បាលពោះធំជ្រុល អាចនឹងមិនអនុញ្ញាតធ្វើការខាងក្រៅទៀតទេ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៩) ទំហំ ៧៣៨.៥៤ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
ក្រុមបក្សប្រឆាំង ងាកមកគាំទ្ររដ្ឋាភិបាលស្របច្បាប់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាំយកអង្ករដែលជាអំណោយរបស់សម្ដេច និងលោកជំទាវបណ្ឌិតជូនដល់កងពលតូចថ្មើរជើងលេខ៥២
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
+