ឥណ្ឌាក្លាយជាប្រទេសដំបូងគេ ដែលបានចុះចតដោយជោគជ័យនៅខាងត្បូងព្រះចន្ទ

ឥណ្ឌាក្លាយជាប្រទេសដំបូងគេ ដែលបានចុះចតដោយជោគជ័យនៅខាងត្បូងព្រះចន្ទ

អត្ថបទដោយ៖ សាន គឹមសាង | 189 | ព្រហស្បតិ៍, 24 សីហា 2023 | ព័ត៍មានអន្តរជាតិ
ចែករំលែក

៣ថ្ងៃបន្ទាប់ពីបរាជ័យរបស់រុស្ស៊ី មិនអាចចុះចតយាន Luna-25 នៅលើព្រះចន្ទ យានChandrayaan-3 របស់ឥណ្ឌាបានចុះចតដោយជោគជ័យ នៅអឌ្ឍគោលខាងត្បូងនៃព្រះចន្ទ។ វាគឺជាមោទនភាពដ៏ធំក្រៃលែង សម្រាប់ឥណ្ឌា ដើម្បីអាចឈានជើងចូលទៅក្នុងចំណោមប្រទេសមួយក្តាប់តូច ដែលអាចមានសមត្ថភាពកំពូល ក្នុងបច្ចេកវិទ្យាស្រាវជ្រាវអវកាស។ យាន Chandrayaan-3 ត្រូវបានបាញ់ចេញពីមូលដ្ឋានអវកាសឥណ្ឌា Sriharikota ក្នុងរដ្ឋឥន្ទ្រាប្រាដេស កាលពីថ្ងៃទី១៤កក្កដា ហើយត្រូវចុះចតនៅលើព្រះចន្ទ នៅថ្ងៃទី២៣សីហា។

ប្រភេទអត្ថបទ៖ ព័ត៍មានអន្តរជាតិ