ដ្បិតអត្រាអត់ការងារធ្វើកើនខ្ពស់ សិស្សានុសិស្សរបស់ប្រទេសចិននៅតែប្រជែងគ្នាប្រឡងចូលសាលាយោធា

ការចុះឈ្មោះចូលរៀនយោធាដ៏ច្រើននេះ កើតឡើងនៅពេលអត្រាអត់ការងារធ្វើរបស់យុវជនចិនកើនកម្រិតខ្ពស់ ហើយសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងតស៊ូក្នុងការងើបឡើងវិញពីជំងឺរាលដាល កូវីដ-១៩។ ជាងមួយភាគប្រាំនៃមនុស្សពេញវ័យអាយុពី១៦ឆ្នាំ ទៅ២៤ឆ្នាំរស់នៅក្នុងទីក្រុងបានអត់ការងារធ្វើនៅក្នុងខែមិថុនា។

កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំងបានផ្អាកការចេញផ្សាយទិន្នន័យជាតិអត់ការងារធ្វើរបស់យុវជនប្រចាំខែដោយពន្យល់ថា ស្ថិតិកម្លាំងពលកម្មចាំបាច់ត្រូវកែលម្អ និងធ្វើឱ្យប្រសើរបន្ថែមទៀត។

នៅឆ្នាំ២០២៣ សិស្ស ១៣៥ពាន់នាក់នៅទូទាំងប្រទេសបានដាក់ពាក្យសុំចូលរៀនសាលាយោធា កើន១៥ភាគរយបើធៀបឆ្នាំ២០២២។ បន្ទាប់មកមានតែ ៥០ពាន់នាក់បានឆ្លងផុតជុំទីមួយដើម្បីធ្វើការសម្ភាសន៍ និងពិនិត្យសុខភាព។ 

ជាលើកដំបូងនៅឆ្នាំនេះដែលការចុះឈ្មោះចូលរៀនបានបញ្ចូលជំនាញរួមគ្នានូវការបញ្ជា និងការហ្វឹកហ្វឺនបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់យោធាជំនាន់ថ្មីដែលមានទេពកោសល្យក្នុងការហ្វឹកហាត់ និងត្រៀមខ្លួនសម្រាប់សង្គ្រាម។

អត្ថបទទាក់ទង

លោកស្រី ស៊ូជី អតីតមេដឹកនាំមីយ៉ាន់ម៉ា ត្រូវផ្ទេរចេញពីពន្ធនាគារ ទៅឃុំខ្លួនក្នុងផ្ទះ
លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង
ប្រទេសជប៉ុន តួលេខអ្នកស្លាប់កើនដល់៣០នាក់ ក្រោយគ្រោះរញ្ជួយដី
លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម នៅខែកញ្ញា
ប៉ាគីស្ថានសង្រ្គោះដោយជោគជ័យមនុស្ស៨នាក់ដែលជាប់គាំងក្នុងទូខ្សែកាបដឹកអ្នកដំណើរឆ្លងកាត់ភ្នំ
មហាសេដ្ឋី និងអតិតនាយកដរដ្ឋមន្ត្រីអាមេរិក លោកដូណាល់ ត្រាំភ្លក់ស្គាល់រសជាតិជាប់ពន្ធនាគារ(២០នាទី)
ឥណ្ឌាក្លាយជាប្រទេសដំបូងគេ ដែលបានចុះចតដោយជោគជ័យនៅខាងត្បូងព្រះចន្
+